khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកអូជ្រៅ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
     
    ចែករំលែក ៖

    ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកអូជ្រៅ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណវត្ត ចាន់ស៊ីរាម ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ពិធីនេះមានការអញ្ចើញចូលរួម ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគណៈអភិបាលខេត្ត និងមន្ត្រីរាជការខេត្ត ស្រុក និងបងប្អូនប្រជាពលរដ្ឋ សរុបជាង១.២០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសសើរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារតាមតួនាទីរបស់ខ្លួន ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ រក្សាបាននូវសុខសន្តិភាព នាំមកនូវភាពសុខដុមរមនា និងការអភិវឌ្ឍមូលដ្ឋាន ពិសេសថ្មីៗនេះ បានសង្រ្គោះជិវិតប្រជាពលរដ្ឋពីក្រញាំមច្ចុរាជកូវីដ-១៩ គោលនយោបាយចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំសហគមន៍។ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ នាំយកអំណោយជាសម្ភារៈ និងថវិកា ចែកជូន ៖
    ១-ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុង០១ក្រុមៗថវិកា៥០០.០០០រៀល
    ២-ឧបត្ថម្ភប្រជាពលរដ្ឋចូលរួម ម្នាក់ៗទទួលបាន ១សារុង
    ៣-ឧបត្ថម្ភ ស ស យ ក ក្រុមការងារយុវជន ក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ក្រុមការងារយុវជនបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ១២០នាក់ ម្នាក់ៗសារ៉ុង១ និងថវិកា ១០.០០០រៀល
    ៤-ប្រគេនដែក ៥តោន ស៊ិម៉ុង ២០តោន ដល់វត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត